ច្បាប់ល្បើកថ្មី | ||
អ្នកព្រះភិរម្យ | ភាសាអ៊ូខ្ញុំ | បង្គំនឹកគុណ |
ព្រះពុទ្ធព្រះធម៌ | ព្រះសង្ឃជាមុន | គុណគាប់មហាធ្ងន់ |
មាតាបិតា ។ | ||
ឧបជ្ឈាយ៍ជាធំ | កាលចាប់ដៃខ្ញុំ | ឱ្យធម៌កេសា |
អនុសាវន | ព្រះកម្មវាចា | គុណធម៌អក្ខរា |
ទាំងសាមសិបបី ។ | ||
ខែចេត្រឆ្នាំច | ចត្វាសក័ក | កគិតកាព្យថ្មី |
លើកច្បាប់ប្រដៅ | កូនចៅប្រុសស្រី | តូចក្តីធំក្តី |
ចូរស្តាប់គ្រប់គ្នា ។ | ||
ត្បិតមនុស្សឥឡូវ | យកខុសជាត្រូវ | យកឆ្កួតធ្វើជា |
អំពើអាក្រក់ | ឡិឡក់លីលា | ព្រហើនពានពារ |
អាងមាសអាងប្រាក់ ។ | ||
អាងព្រើលអាងប្រាជា្ញ | អាងកោងអាងកាច | អាងកាប់អាងចាក់ |
អាងជើងអាងដៃ | អាងវាយអាងធាក់ | អាងគុកច្រវាក់ |
អាងមាស៊ីនកាត់ក ។ | ||
អាងសុទ្ធតែខុស | កូនអើយចាំចុះ | អាងនោះមិនល្អ |
អ្នកគិតឲ្យល្អិត | ដ្បិតស្រុកលោកក្រ | ប្រមាណដំណ |
តទៀតទៅមុខ ។ | ||
សាសនានៅឆ្ងាយ | លែងបានសប្បាយ | មានតែកើតទុក្ខ |
កើតទាន់លោកកិយ | ឮតែទំនុក | ដំកែលអាពុក |
ចូរចាំគ្រប់គ្នា ។ | ||
អ្នកជឿពាក្យចាស់ | ជឿចាំឲ្យច្បាស់ | កុំធ្វើបំពា |
អ្នកហ៊ានស្បែកដាច | អ្នកខ្លាចស្បែកជា | មនុស្សប៉ោបៀ |
កុំយកខ្លួនបៀត ។ | ||
ឃើញឫកគេល្អ | ទោះបីមានក្រ | យកគេជាញាតិ |
គួររាប់អ្នកក្រៅ | ផៅអ្នកឯទៀត | រាប់រើសមាយាទ |
សុចរិតត្រឹមត្រូវ | ||
រៀនបទរៀនបាទ | កុំកោងហួសខ្នាត | កុំភ្លាត់ហួសផ្លូវ |
កុំភ្លើនហួសម៉ែ | កុំប្រែហួសឪ | ឃើញចាស់សក់ស្កូវ |
កុំសូវមើលងាយ ។ | ||
បន្ទន់អាត្មា | ខ្លាចមេខ្លាចបា | ខ្លាចតាខ្លាចយាយ |
បំរើមហាក្សត្រ | ប្រយ័ត្នស្តេចទាយ | ពាក្យពិតទំនាយ |
រលាយកេរ្តិ៍ឈ្មោះ ។ | ||
ពាក្យស្តេចពាក្យគ្រូ | មានប្រៃមានជូរ | កម្រពីរោះ |
ជួនទាយឲ្យទាប | ជួនទាយឲ្យខ្ពស់ | ទាយឲ្យស័ក្តយស |
ទាយចុះកុំខឹង ។ | ||
បម្រើមើលភេទ | ចំណាំព្រះនេត | ហេតុខ្លួនឲ្យដឹង |
ខ្លួនខ្ជិលហៃព្រើល | លោកមើលសំឡឹង | សំឡក់ឲ្យប្រឹង |
ខំប្រិតរៀនសូត្រ ។ | ||
បម្រើមើលពុត | ប្រាជ្ញាឲ្យមុត | ស្មារតីឲ្យមាន |
បើខ្លៅឲ្យប្រាជ្ញ | បើខ្លាចឲ្យហ៊ាន | ចង់បានរបៀន |
កុំអៀនកុំខ្មាស់ ។ | ||
ពុតលោកជាធំ | ជ្រងោប៉ុនភ្នំ | ឯងមើលមិនច្បាស់ |
បម្រើលោកណា | លោកហ្នឹងជាម្ចាស់ | លោកស្អប់អ្វីណាស់ |
ប្រាសចោលឲ្យឆ្ងាយ ។ | ||
កុំឈមឈរជិត | កុំយកធ្វើមិត្ត | ភ្លាត់ខ្លួនអន្តរាយ |
បើប្រពន្ធកូន | បងប្អូនចៅហ្វាយ | អាពុកឬម្តាយ |
ឳនកាយប្រតិបត្ត ។ | ||
អ្នកកុំមើលងាយ | ឃើញគេរីករាយ | ព្រួយខ្លួនប្រយ័ត្ន |
ត្រកូលញាតិផៅ | កូនចៅមហាក្សត្រ | ស្មើថ្លើមប្រម៉ាត់ |
ប្រមាថមិនបាន ។ | ||
ទោះអ្នកដទៃ | អ្នកព្រៀនអ្នកព្រៃ | ដែលលោករាប់អាន |
កុំថាតែមនុស្ស | ទោះសត្វតិរច្ឆាន | ឯងស្អប់ប៉ុន្នាន |
កុំហ៊ានប្រមាថ ។ | ||
របស់ឬទ្រព្យ | ដែលចារសំអប់ | កុំបាច់សំអាត |
ទ្រព្យណាសំឡាញ់ | អស់អញឱហាត | ចូរចៅសង្វាត |
ជួយថែរក្សា ។ | ||
កុំជិះកុំជាន់ | ស្មៅផ្ទីអាចម៍មាន់ | ពាក្យចាស់ឧបមា |
បុរាណហៅផ្ទី | ពីរបីប្រការ | កុំស៊ីត្រង់ណា |
ជុះដាក់ត្រង់ហ្នឹង ។ | ||
សាច់សារលោហិត | កុំផ្តួលផ្តេកពិត | ផ្តួលទោសកើតប្តឹង |
អាពុកផ្តែផ្តាំ | ចូរចាំចេះថ្លឹង | សាច់ថ្លើមសួតឆ្អឹង |
និងស្បែកខាងក្រៅ ។ | ||
សាច់សួតក្នុងខ្លួន | ទុកស្មើបងប្អូន | ប្រពន្ធកូនចៅ |
សរសៃនិងស្បែក | ចែកញាតិជាផៅ | ខ្ញុំស្រីខាងក្រៅ |
ជាស្មៅអាចម៍មាន់ ។ | ||
ស្រីខ្ញុំកំដរ | បើឃើញរូបល្អ | កុំលលូកលាន់ |
កុំលួចលបលេង | ក្រែងម្ចាស់គេទាន់ | កុំភប់កុំភាន់ |
អាប់អន់អាត្មា ។ | ||
បើអ្នកមានយស | មានសក្តិខ្ពង់ខ្ពស់ | គាប់នឹងរាជការ |
ធ្វើធំធ្វើថី | មន្ត្រីមានត្រា | ព្រះហ្លួងឧកញ៉ា |
សាលាកុង្សីយ៍ ។ | ||
ចេះច្បាប់បារាំង | កុំភ្លេចសច្ចំ | កត្តញ្ញូខន្តី |
កុំឆ្មើងហួសមាឌ | ភ្លេចញាតិប្រុសស្រី | ជុំនុំកាត់ក្តី |
យកឧបេក្ខា ។ | ||
កុំកាន់សីហលោ | កុំកាន់លោភោ | ទោសោមោហោ |
កុំជក់អាភៀន | កុំឃ្លានផឹកស្រា | កុំស្អប់ខាងណា |
សច្ចាយកត្រង់ ។ | ||
លួងលោមពិសោធន៍ | កុំឆបញ្ឆោត | បញ្ចូលឲ្យបង់ |
ឲ្យបែកឲ្យបាក់ | ពាក្យសត្យពាក្យសង្ឈ | កូនអើយផ្ចិតផ្ចង់ |
តម្រង់ស្មារតី ។ | ||
កុំភើ្លនភ្លេចប្រាក់ | កុំភ្លើភ្លាត់សក្តិ | ធ្លាក់ទៅអវិចី |
កាន់ធម៌ទសពិធ | រឹតឡើងរាសី | គាប់ពីលោកិយ |
ដល់បរលោកនាយ ។ | ||
អ្នកក្តីជាភ្លើង | កុំកាត់កាន់ជើង | អ្នកម្ខាងមើលងាយ |
ចៅក្រមជាទឹក | រំឭករំលាយ | កុំជេរកុំវាយ |
បង្ខំនាំខុស ។ | ||
ចោរខូចលួចប្លន់ | រីចោរស្ម័គ្រស្មន់ | តណ្ហាប្រុសស្រី |
កុំស្អប់ខាងណេះ | បញ្ឆេះខាងណោះ | លួងលោមបញ្ចុះ |
បញ្ចូលចិត្តក្តី ។ | ||
កុំដុតឲ្យក្តៅ | បើឃើញគ្នាខ្លៅ | ប្រាជ្ញាគ្នាខ្លី |
កុំឃ្លានប្រាក់ប្រុស | បន្តុះខាងស្រី | បើកាន់ច្បាប់ថ្មី |
កុំចោលច្បាប់ចាស់ ។ | ||
កុំដៀលអ្នកស្រែ | ត្រកូលឯងខ្មែរ | កុំប្រែក្រឡាស់ |
ក្រឡេកឃើញគុណ | ទន់ខ្លួនសំពះ | កុំធ្វើអ្នកណាស់ |
កុំត្មះអ្នកក្រ ។ | ||
អ្នកកុំភ្លេចគុណ | គ្រូលេខនព្វន្ត | គ្រូសូត្រអក្សរ |
កុំចាប់ដៃទាញ | គំនាប់ងក់ក | កុំជជែកត |
ស្មើមិត្តសំឡាញ់ ។ | ||
រាស្រ្តរត់ចូលជ្រក | សួរសាកទៅមក | កុំអើឯងអញ |
ពាក្យពុំពីរោះ | គេកើតមួក្នាញ់ | គេដៀលផ្ចាលផ្ចាញ់ |
អន្តរាយកេរ្តិ៍ ។ | ||
កុំឆ្មើងអាងបុណ្យ | ស្រដីឲ្យទន់ | ពោលពាក្យពីរោះ |
ខ្លួនអ្នកនឹងថ្កើង | នឹងឡើងសក្តិយស | កុំឆ្លៀតនាំឈ្លោះ |
ញុះញង់អ្នកធំ ។ | ||
កុំស្អប់អ្នកតូច | បើឃើញគ្នាខូច | គួរគិតប្រមុំ |
ទោសគ្នាតិចតួច | ផ្តួចឡើងជាធំ | ផ្សែងពូតជាដុំ |
ផ្លុំឆេះជាភ្លើង ។ | ||
កុំភ្លើនភ្លេចខ្លួន | ចេះសាសន៍ចិនយួន | កុំចោលខ្មែរយើង |
កុំធ្វើក្រអឺត | កុំពើតកុំពើង | កុំពាក់ស្បែកជើង |
ចូលវត្តលោកសង្ឃ ។ | ||
ដោះមួកដាក់ឆ័ត្រ | ឱនកាយប្រតិបត្តិ | លំអុតឱនអង្គ |
កុំស៊ីតាមឃ្លាន | កុំហ៊ានតាមចង់ | កាន់ច្បាប់ស្រុកហ្រ្វង្ស៍ |
កុំបង់សាសនា ។ | ||
កុំចង់ថ្កើងពេក | កុំលើកដំណេក | ហួសមេហួសបា |
តែងខ្លួនឲ្យល្មម | មើលពូជពង្សា | សង្ខេបនិដិ្ធតា |
រឿងផ្គាប់បុណ្យសក្តិ ។ | ||
បើទៅជារាស្ត្រ | ប្រាជ្ញាវៃឈ្លាស | គូរវាសឆ្លកឆ្លាក់ |
ឲ្យឆ្លៀតរែកពុន | បើធ្ងន់សុំដាក់ | ខំរកមាសប្រាក់ |
ឲ្យគ្រាន់ទាន់ចាយ ។ | ||
រាជ្យបារាំងសែស | កូនកុំប្រហែស | កុំថ្នមរូបកាយ |
ដើរគិតដេកគិត | ជួញជិតជួញឆ្ងាយ | បើចង់សប្បាយ |
ស្រេចនៅមានទ្រព្យ ។ | ||
រាជ្យហ្លួងពីមុន | រកស៊ីរែកពុន | មានក្រតាមភ័ព្វ |
រាជ្យលោកឥឡូវ | ត្រូវខំឲ្យញាប់ | តែខ្ជិលច្រើនជាប់ |
ខ្នោះជើងខ្នោះដៃ ។ | ||
តាំងពីឆ្នាំច | ចាំជាដំណ | ទំនិញឡើងថ្លៃ |
ចងក្បិនឲ្យតឹង | ប្រឹងកុំសំចៃ | សញ្ជឹងយប់ថ្ងៃ |
កុំឲ្យក្រខ្សត់ ។ | ||
បើចង់ស្រាលខ្លួន | រៀនសូត្រឲ្យមួន | ឲ្យមាំឲ្យស្ទាត់ |
កុំចេះស្ទាក់ស្ទើរ | ល្ងីល្ងើឥតបទ | បើចេះប្រាកដ |
ប្រាក់រត់តាមហៅ ។ | ||
កុំថ្នមកម្លាំង | កាប់ជីកចូកចាំង | កុំថារងាក្តៅ |
រៀនអ្វីឲ្យឆ្អិន | កុំឲ្យខ្លោចឆៅ | កុំដេកតែខ្លៅ |
ក្រក្រៅសណ្តាប់ ។ | ||
បើល្ងង់ឲ្យចេះ | រករៀនតម្រិះ | រិះរកតម្រាប់ |
ឥន្ទ្រីយឆ្វេងស្តាំ | កុំចាំគេប្រាប់ | រៀនស្តីរៀនស្តាប់ |
រៀនមើលឲ្យស្តែង ។ | ||
កើតមកជាមនុស្ស | ទាំងស្រីទាំងប្រុស | មិនដែលចេះឯង |
បើក្រឲ្យមាន | វិញ្ញាណចេះក្រែង | គិតគ្រប់កន្លែង |
កុំដេកតែក្រ ។ | ||
កុំប្លន់កុំលួច | កុំខ្ជិលកុំខូច | កុហកឆូវឆ |
បោកប្រាសយកប្រាក់ | ច្រវាកុំជាប់ក | កាន់មារយាទល្អ |
សុចរិតត្រឹមត្រូវ ។ | ||
កូនអើយរកស៊ី | កកាយធរណី | ធ្វើស្រែយកស្រូវ |
កុំតាមអ្នកណា | បាតាមតែឪ | លើកភ្លឺជិតផ្លូវ |
កុំស្រាស់បន្លា ។ | ||
គេដើរយប់ថ្ងៃ | មុតជើងមុតដៃ | ដឹងចៀសទៅណា |
ចៀសចុះជាន់ស្រូវ | ហើយជេរផ្តាសា | កូនម្តាយអាណា |
ស្រាស់ដើរមិនរួច ។ | ||
កុំយកគល់ឈើ | ទៅដាក់ពីលើ | ទោះធំទោះតូច |
ជំពប់ជើងគេ | គេថាឯងខូច | ជេរដៀលដល់ពូជ |
ប្រដូចមេបា ។ | ||
... | នៅមានត.. | ... |
... | ... | ... |
... ។ | ||
ធ្វើរាស្រ្តរកស៊ី | ចិញ្ចឹមគោញី | ថែទាំព្យាបាល |
ក្រហេតុពីខ្ជិល | មានដិ្បតឧស្សាហ៍ | អ្នកមានប្រាជ្ញា |
មិនស្មើគំនិត ។ |
Monday, April 6, 2009
Browse » Home »
ស្នាដៃរបស់លោកតាកវីភិរម្យង៉ុយ Masterpiece of Krom-Ngoy
» ច្បាប់ក្រមង៉ុយ ច្បាប់ល្បើកថ្មី
ច្បាប់ក្រមង៉ុយ ច្បាប់ល្បើកថ្មី
Subscribe to:
Post Comments (Atom)
Comments :
0 nhận xét to “ច្បាប់ក្រមង៉ុយ ច្បាប់ល្បើកថ្មី”
Post a Comment